Khmer Marine Life Scripts

In this class we make script that tells people about marine life.

សាលាអន្តរជាតិ ឡៃហ្គ័រ

SCRIPT អំពី: ព្រៃកោងកាង

ឈ្មោះ សិស្ស : ១)  ចាន់  ដាវីឌ –  ២)  ឆ្លមសេរី និរ្តនរ – ៣) ពេជ្រ សុវណ្ណនូ

 

និរន្តរ : ប៉ាអើយប៉ា! ថ្ងៃនេះបា៉ នាំខ្ញុំហើយនឹងចែទៅណាទៅប៉ា?

ដាវីឌ :  អូ កូនប្រុស! ថ្ងៃនិងហាស់ ប៉ានិងនាំកូនហើយនិងមីចែកូនឯង ទៅលេងកន្លែងមួយដែលប៉ាធានាថា ពួកកូនទាំងពីរនិង

ពេញចិត្តតែម្តង។

សុវណ្ណនូ :  អួយបា៉! ទៅណាទៅណ៎?

និរន្តរ : អួយចែ! ចែអែងសួរច្រើនមេ៉ស ប៉ាយើង តែគាត់ថាពិសេសគឺពិសេសហើយ! កំុសួរច្រើនពេក។

ដាវីឌ : អើ អើ!  តោះយើងទៅ!

និរន្តរ : ប៉ា?  អាវេងៗនោះ ហើយនៅក្នុងទឹកនិងគឺជាអ្វីទៅប៉ា?

សុវណ្ណនូ : ព្រះអើយ!  សូម្បីតែដើមកោងកាងក៏មិនស្គាល់ដែរ?

និរន្តរ : អូ!  ដើមកោងកាង?!  ដើមកោងកាងនិង ជាអ្វីទៅចែ?

សុវណ្ណនូ   :  អាដើមនិង នែ អាដែងនែ!

និរន្តរ : អាក  ចែ អត់ដឹង ផង! ធ្វើ ឯងឡើងឡូយ

ដាវីឌ : អើ  អើ ចាំប៉ាប្រាប់!  ដើមកោងកាង គឺជាប្រភេទព្រៃស្តុកហើយព្រៃកោងកាងត្រូវបានរកឃើញនៅតាមជួរមាត់ច្រាំង

សមុទ្រនៃតំបន់ត្រូពិច និងមានភាវៈជាច្រើនកំពុងរស់នៅ និងសម្របខ្លួននឹងបរិស្ថាន ណាកូន។!

សុវណ្ណនូ : ភាវៈ! ភាវៈនិងជាអីគេទៅប៉ា?!

ដាវីឌ : ភាវៈគឺជា អ្វីៗដែលមានជីវីតដូចជា សត្វត្រី លាស អយស្ទ័រ ហើយនិង សត្វផ្សេងៗទៀតណាកូន!។

និរន្តរ  : អូប៉ា?!

ដាវីឌ : ហ៎!!!  បា៉ទៅកុហកពួកកូនឯងធ្វើអី?!

សុវណ្ណនូ : ហើយប៉ា! អាព្រៃកោងកាងនិង  មាននៅខេត្ត ណាខ្លះប៉ា នៅប្រទេសកម្ពុជាយើង?!

ដាវីឌ :  ក្នុងប្រទេសកម្ពុជាយើង ដើមកោងកាងត្រូវបានរកឃើញនៅឆ្នេរនៃទិសនិរតីក្នុងខេត្តកោះកុងណាកូន។

និរន្តរ  : យី ចែ!! ហើយឡើងចឹង ! ដឹងថាប៉ាកំពុងបើកឡានអត់! សួរច្រើនហើយច្រើន?

សុវណ្ណនូ : ទោះជាចែសួរប៉ាច្រើន  យា៉ងហោចណាស់ក៏ចែបានដឹងនិងយល់អំពី ព្រៃកោងកាងនេះច្បាស់ជាងមុនដែរ។ មិនដូចអ្នកខ្លះទេចូលចិត្តលេងតែអាហ្គេមស្អីនិងទេ គ្មានដែររៀនគ្មានដែរធ្វើស្អីទេចំាតែរអូ!!

ដាវីឌ : តោះតោះ យើងមកដល់គោលដៅហើយចុះពីលើឡ្ានទៅ ពីរអ្នកបងប្អូនឯងនិង។

សុវណ្ណនូ :  ចុះបា៉ហេតុអីបានជាព្រៃកោងកាងរស់នៅក្នុងទឹប្រៃបានប៉ា?

ដាវីឌ  :  អូ!  កូនស្រី! ដើម្បីអាចរស់នៅក្នុងទឹកប្រៃបាន ស្លឹករបស់វាមានក្រពេញដ៏អស្ចារ្យដែលអាចបញ្ចេញចោលជាតិអំបិល ។

សុវណ្ណនូ :  អ៎! ចឹងទេហ៎ប៉ា!!

ដាវីឌ :  មិនត្រឹមតែប៉ុណ្ណឹងទេកូន ហើយវាក៏ដុះក្នុងដីដែលគ្មានខ្យល់ហើយមានឬសដែលស្រាល ដែលមានរន្ធញើស

សម្រាប់ដកដង្ហើម។ គ្រាប់របស់វាអាចអណ្តែត ដែលជួយឲ្យវាពង្រាយគ្រាប់លើទឹក ។

និរន្តរ  : ហើយចែ! ប្រសិនបើចែឯងចង់ដឹងច្បាស់ពីព័ត៍មានអំពីព្រៃកោងកាងនិងទៀតហាស់ នែៗ! ចែឯងចូលទៅកាន់គេហ:ទំព័រ

នេះទៅដែរមានឈ្មោះថា Fauna Flora International គេហ:ទំព័រនោះនិងបង្រៀនចែឯងបន្ថែម អំពីព្រៃកោងកាង។

ហើយមិនថែមទៅទៀត Fauna Flora International មិនមែនមានតែគេហ:ទំព័រនោះទេតែក៏ជាប្រភេទអង្គការ

មួយដែលដែរពួកគាត់ធ្វើការខាងផ្នែកអភិរក្សសត្វ ។

សុវណ្ណនូ :  អូ! !  ចាំពេលទៅផ្ទះវិញចែនិងចូលមើលគេហ:ទំព័រនោះ! Fauna Flora International ហេស?

និរន្តរ  :  បាទនិងហើយ។!

សុវណ្ណនូ :  ប៉ុន្តែប៉ាកូនមានសំណួរមួយទៀតតើព្រៃកោងកាងនិង មានសារះសំខាន់អីខ្លះ ទៅប៉ា?!

ដាវីឌ  :  អើ!!  ចំាប៉ាប្រាប់ណាកូន!  ដើមកោងកាងគឺពិតជាសំខាន់ណាស់ ពីព្រោះវាជួយការពារសំណឹកនិងស្រូបយក

កាបូនឌីអុកសីុត។ដើមកោងកាងនិងផ្កាថ្មមានទំនាក់ទំនង៖ ផ្កាថ្មកាត់បន្ថយរលកដើម្បីការពារដើមកោងកាងតូចៗ

ខណៈដែលឬសនៃដើមកោងកាងផ្ដល់ទីជម្រកទៅឲ្យកូនផ្កាថ្ម។

សុវណ្ណនូ : អូ!  Wow! ដើមកោងកាងនេះពិតជាមានសារះសំខាន់សំរាប់ធម្មជាតិនិងសត្វគ្នាវា។

ដាវីឌ  : មែនហើយកូនស្រី!  

និរន្តរ : តែប៉ា!?!  ចុះអាប្រភេទដើមកោងកាងនិងហាប៉ា វាអាចផុតពូជឬអត់ទេប៉ា?!

ដាវីឌ  : កូនសួរបាន ល្អណាស់! អ្វីៗទាំងអស់ ដែរមានជីវិត នៅលើភពផែនដីយើងនេះសុទ្ធតែអាចបាត់បង់

ទៅវិញបានណាកូន។ ពេលនេះវាអាចនៅមានជីវិតខណះដែរយើងថែរក្សាវាណាកូន  ក៏ប៉ុន្តែប៉ាក៏ចង់ប្រាប់កូនៗថាដើម

កោងកាងនេះ ក៏អាចបាត់បង់ទៅដែរបើសិនជាមនុស្សយើងមិនថែរក្សានិងធ្វើការកាប់បំផ្លាញវាណាកូន។  

 និរន្តរ : អូប៉ាមែនក៏អី?!  ដូច្នេះពេលទៅសាលាវិញខ្ញុំនិងចែកចាយព័ត៍មានអំពីព្រៃកោងកាងនេះទៅដល់មិត្តរួមថ្នាក់ខ្ញុំហើយ

ណាប៉ា។

ដាវីឌ : ល្អណាស់កូន! កូនត្រូវចែកចាយបទពិសោធន៍ល្អៗដែរកូនបានរៀនហើយប្រាប់ទៅប្អូនៗជំនាន់ក្រោយអោយបានដឹង

និងបានលឺអំពីព្រៃកោងកាងនេះណាកូន។!  គ្មានអ្វីស្រស់ស្អាតជាងបរិស្ថានធម្មជាតិទេណាកូន ដូច្នេះចូលកូនៗជំនាន់

ក្រោយនេះធ្វើការថែរក្សានិងស្រលាញ់វាណាកូន។

 និរន្តរ – សុវណ្ណនួ : អរគុណប៉ាដែរបានប្រាប់អំពីព័ត៍មាននៃព្រៃកោងកាងនេះ។!

ដាវីឌ : ពិតជាល្អណាស់កូនៗទាំងពីររបស់ប៉ា។!

 

Leave a Reply

Your email address will not be published. Required fields are marked *